នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានចុះទៅត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវចំនួន ២ខ្សែ ដែលកសាងឡើងដោយភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ខ្សែផ្លូវទីមួយ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដែលក្រុមការងារបានពិនិត្យគុណភាព និងដំណាក់កាលការងារជាក់ស្តែងនៅទីតាំង ដើម្បីធានាថាការសាងសង់ដំណើរការស្របតាមផែនការ និងស្តង់ដារបច្ចេកទេសដែលបានកំណត់។