នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានបន្តចុះទៅត្រួតពិនិត្យការសាងសង់ផ្លូវមួយខ្សែទៀត ដែលមានប្រវែងសរុប ២៤,២ គីឡូម៉ែត ស្ថិតក្រោមការទទួលបន្ទុករបស់ភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ការចុះត្រួតពិនិត្យនេះ មានគោលបំណងតាមដានវឌ្ឍនភាព និងគុណភាពការងារសាងសង់ជាក់ស្តែង ដើម្បីធានាថាការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ ដំណើរការទៅតាមកាលវិភាគ និងស្តង់ដារបច្ចេកទេសដែលបានគ្រោងទុក។