នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការសម្របសម្រួលពីក្រុមការងារគ្រប់គ្រងគម្រោង ACSEP បានចុះទៅត្រួតពិនិត្យការសាងសង់ផ្លូវប្រវែង ១២,៥ គីឡូម៉ែត របស់ភ្នាក់ងារអនុវត្តគម្រោង (PIU3) នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងខេត្តត្បូងឃ្មុំ។
ក្រុមការងារបានវាយតម្លៃស្ថានភាពជាក់ស្តែងនៃការសាងសង់ និងបានផ្តល់អនុសាសន៍ចាំបាច់ ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ បំពេញតាមស្តង់ដារគុណភាព និងកាលកំណត់ពេលវេលាដែលបានកំណត់ក្នុងផែនការគម្រោង។