នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងជានាយកគម្រោង ACSEP បានដឹកនាំក្រុមការងារ ចូលរួមជាមួយក្រុមការងារបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងនៅពាក់កណ្តាលអាណត្តិ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងកម្មវិធីនេះ ភាគីពាក់ព័ន្ធបានចុះត្រួតពិនិត្យផ្ទាល់ និងពិភាក្សាអំពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង ដើម្បីស្វែងរកដំណោះស្រាយសមស្រប សម្រាប់ការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។