ព័ត៌មាន · Field Visit · ចុះអង្កេត

អង្គភាពគ្រប់គ្រងគម្រោង និងក្រុមការងារ ADB’s Review Mission ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ស្រែយកកូនរបស់លោកស្រី ពុត សុជា ជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក នៅខេត្តត្បូងឃ្មុំ

អង្គភាពគ្រប់គ្រងគម្រោង និងក្រុមការងារ ADB’s Review Mission ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ស្រែយកកូនរបស់លោកស្រី ពុត សុជា ជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោង (PMU) និងក្រុមការងារបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចុះទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមមាន់ស្រែយកកូនរបស់លោកស្រី ពុត សុជា ជាសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ក្នុងភូមិត្រពាំងសង្កែ ខេត្តត្បូងឃ្មុំ។

ក្រុមការងារបានផ្ទាល់មើលការគ្រប់គ្រងកសិដ្ឋាន និងបានផ្លាស់ប្តូរយោបល់ជាមួយម្ចាស់កសិដ្ឋាន អំពីអត្ថប្រយោជន៍ដែលទទួលបានពីការគាំទ្ររបស់គម្រោង ACSEP ក្នុងការចិញ្ចឹមមាន់ស្រុកតាមបែបពាណិជ្ជកម្ម។