ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្តនៃកិច្ចប្រជុំបើកបេសកកម្មត្រួតពិនិត្យ (Kick-off Meeting) របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីភាព ឯកឧត្តម សេន សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ បន្តពិភាក្សាលើកម្មវិធីការងារ និងវិសាលភាពនៃបេសកកម្មត្រួតពិនិត្យរបស់ធនាគារ ដើម្បីរៀបចំផែនការសម្របសម្រួលការងារ រវាងភាគីគម្រោង និងគណៈកម្មការត្រួតពិនិត្យឲ្យបានរលូន។