ព័ត៌មាន · Field Visit · ចុះអង្កេត

ចងក្រងវីឌីអូឯកសារ សកម្មភាពទិវាចម្ការបង្ហាញពូជប៉េងប៉ោះឆឺរី CT25 ដែលរៀបចំដោយផ្នែកស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំ នៃវិទ្យាស្ថាន CARDI

ចងក្រងវីឌីអូឯកសារ សកម្មភាពទិវាចម្ការបង្ហាញពូជប៉េងប៉ោះឆឺរី CT25 ដែលរៀបចំដោយផ្នែកស្រាវជ្រាវនិងអភិវឌ្ឍពូជដំណាំ នៃវិទ្យាស្ថាន CARDI 🖼 17 រូបភាព

ថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះថតចងក្រងជាឯកសារវីឌីអូ អំពីទិវាចម្ការបង្ហាញពូជប៉េងប៉ោះឆឺរីលេខ CT25 ដែលរៀបចំដោយផ្នែកស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ នៃវិទ្យាស្ថាន CARDI។

ឯកសារវីឌីអូនេះមានគោលដៅផ្សព្វផ្សាយពីលក្ខណៈពិសេស និងសក្តានុពលនៃពូជប៉េងប៉ោះឆឺរីថ្មីនេះ ជូនកសិករ និងសាធារណជនឱ្យបានស្គាល់ជាទូលំទូលាយ។