នាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការគាំទ្ររបស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា ហៅកាត់ថា CamGAP ជូនដល់សមាជិកសហគមន៍មកពីខេត្តគោលដៅចំនួន៦។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនចំណេះដឹង និងជំនាញអនុវត្តន៍ជូនកសិករ ក្នុងការធ្វើកសិកម្មដោយអនុលោមតាមស្តង់ដារសុវត្ថិភាព និងគុណភាពដែលទទួលស្គាល់ថ្នាក់ជាតិ ដើម្បីលើកកម្ពស់ទំនុកចិត្តទីផ្សារចំពោះផលិតផលកសិកម្មរបស់សហគមន៍។