ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ដឹកនាំដោយលោក រុន វិសិទ្ធិ បានចុះជួបសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងយេនឌ័រ។
លទ្ធផលនៃការចុះជួបនេះ នឹងជាមូលដ្ឋានសម្រាប់ធានាថា ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដែលគម្រោងនឹងផ្តល់ជូន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ព្រមទាំងកាត់បន្ថយហានិភ័យផ្នែកបរិស្ថាន សង្គម និងធានាបរិយាបន្នយេនឌ័រ។