ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក រុន វិសិទ្ធិ បានបន្តចុះទៅសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងយេនឌ័រ។
ការចុះវាយតម្លៃនេះ ជួយកំណត់ព័ត៌មានជាក់ស្តែងអំពីស្ថានភាពសហគមន៍ ដើម្បីធានាថាអត្ថប្រយោជន៍ដែលទទួលបានពីគម្រោង ស្របទៅតាមគោលការណ៍ការពារបរិស្ថាន សង្គម និងសមភាពយេនឌ័រ។