ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម និងជាប្រធានអង្គភាពអនុវត្តគម្រោង ACSEP ថ្នាក់ខេត្ត បានដឹកនាំរៀបចំវេទិកាផ្សព្វផ្សាយមួយ ស្តីពីផលិតផលឥណទាន ឬកម្ចីរបស់គម្រោង ACSEP នៅខេត្តកំពង់ចាម។
វេទិកានេះ មានគោលបំណងផ្តល់ព័ត៌មានលម្អិតដល់កសិករ និងសហគមន៍មូលដ្ឋាន អំពីលក្ខខណ្ឌ និងជំហានទទួលបានប្រាក់កម្ចីតាមរយៈគម្រោង ដើម្បីលើកទឹកចិត្តឲ្យពួកគេចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុ សម្រាប់ពង្រីកផលិតកម្មកសិកម្មរបស់ខ្លួន។