នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោង ACSEP ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង បានធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Kasetsart ក្នុងទីក្រុងបាងកក ប្រទេសថៃ។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកទេសកសិកម្មទំនើបរបស់ស្ថាប័នអប់រំកសិកម្មឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់អនុវត្តតម្រង់ទិសទៅនឹងការអភិវឌ្ឍសមត្ថភាពក្នុងគម្រោង ACSEP។