ព័ត៌មាន · Field Visit · ចុះអង្កេត

សិក្សា Furano Farm Corporation នៅខេត្ត Chachoengsao នៃប្រទេសថៃ

សិក្សា Furano Farm Corporation នៅខេត្ត Chachoengsao នៃប្រទេសថៃ

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារគម្រោង ACSEP ក្រោមការដឹកនាំរបស់លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង បានបន្តទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Furano Farm Corporation ក្នុងខេត្ត Chachoengsao ប្រទេសថៃ។

ការចុះសិក្សានេះ ផ្តោតលើការស្វែងយល់ពីគំរូអាជីវកម្មកសិកម្ម និងវិធីសាស្ត្រគ្រប់គ្រងកសិដ្ឋានរបស់ក្រុមហ៊ុនថៃ ដើម្បីទាញយកមេរៀន និងបទពិសោធន៍ល្អ សម្រាប់អនុវត្តទៅលើសកម្មភាពគាំទ្រកសិករនៅកម្ពុជាតាមរយៈគម្រោង ACSEP។