ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរ ប្រធានមន្ទីរកសិកម្ម និងជាប្រធានអង្គភាពអនុវត្តគម្រោង ACSEP ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យលើដំណើរការនៃបន្ទាត់ឥណទាន ព្រមទាំងសហការជាមួយសហការីក្នុងការពិនិត្យ។
ក្នុងឱកាសនេះ ក្រុមការងារបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទម្រង់ ESMS Information Sheet សម្រាប់សំណើររបស់ស្ថាប័នហិរញ្ញវត្ថុដៃគូ (PFIs) ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារបរិស្ថាន និងសង្គមរបស់គម្រោង។