ព័ត៌មាន · Field Visit · ចុះអង្កេត

សំភាសន៍ សហគមន៍កសិកម្មដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង (ACSEP) ដែលសហគមន៍កសិកម្មស្ថិតនៅខេត្តកំពង់ធំ

សំភាសន៍ សហគមន៍កសិកម្មដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង (ACSEP) ដែលសហគមន៍កសិកម្មស្ថិតនៅខេត្តកំពង់ធំ

ក្នុងចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចុះទៅសំភាសន៍សហគមន៍កសិកម្មនានានៅខេត្តកំពង់ធំ។

សកម្មភាពនេះមានគោលដៅដើម្បីជ្រើសរើសសហគមន៍ និងសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យក្លាយជាអ្នកទទួលផលពីគម្រោង ដោយផ្អែកលើលក្ខខណ្ឌ និងតម្រូវការជាក់ស្តែងរបស់សហគមន៍នីមួយៗ។