ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅកិច្ចប្រជុំ Kick-off ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់លោកបណ្ឌិត សរ ចិត្រ ដោយមានគោលបំណងជូនដំណឹង និងពិភាក្សាអំពីទិសដៅការងាររបស់បេសកកម្មសម្រាប់ដំណាក់កាលបន្ត។