ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីរួមខេត្តកំពង់ធំ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តសមាសភាគកសិ-ឧស្សាហកម្មនៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលមួយ នៅសណ្ឋាគារគ្លរៀស។
វគ្គបណ្តុះបណ្តាលនេះមានគោលដៅជូនចំណេះដឹងដល់សហគ្រាសកសិកម្ម ស្តីពីគោលការណ៍អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ រួមមាន GHP GMP និង HACCP។