ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាល នៅសហគមន៍និរន្តរភាពសាមគ្គី ភូមិសេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មាតិកាចម្បង គឺស្តីពីស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលរបស់សហគមន៍។