ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាល នៅសហគមន៍ឃុំក្រយាសាមគ្គី ភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះជូនចំណេះដឹងស្តីពីស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដល់សមាជិកសហគមន៍ ដើម្បីលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព។