នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោង ACSEP សមាសភាគទី១ ក្រោមនិយ័តករបរធនបាលកិច្ច (MEF-TR) បានរៀបចំសិក្ខាសាលាពិនិត្យឡើងវិញលើលទ្ធផលការងារប្រចាំឆ្នាំ នៅសណ្ឋាគារសុខានៅរាជធានីភ្នំពេញ។
កម្មវិធីនេះផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការត្រួតពិនិត្យលទ្ធផលការអនុវត្តគម្រោងកន្លងមក ព្រមទាំងស្វែងរកមេរៀន និងទិសដៅកែលម្អសម្រាប់ការងារបន្ត។