នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យគាំពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា ហៅកាត់ថា CamGAP ជូនដល់សមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង។
សកម្មភាពនេះប្រព្រឹត្តទៅនៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសដល់កសិករ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មតាមស្តង់ដារជាតិ។