ចាប់ពីថ្ងៃទី១៥ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្នែកគាំពារបរិស្ថាន សង្គម និងយេនឌ័រ នៃអង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំសិក្ខាសាលាមួយនៅខេត្តសៀមរាប ក្នុងគោលបំណងតម្រង់ទិសដល់ដៃគូអនុវត្តគម្រោងអំពីនីតិវិធីគាំពារបរិស្ថាន សង្គម និងយេនឌ័រ។
សិក្ខាសាលានេះផ្តោតលើការពង្រឹងការយល់ដឹងរបស់ដៃគូអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដើម្បីធានាការអនុវត្តគម្រោងឲ្យស្របតាមស្តង់ដារគាំពារកំណត់។