ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP” នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា CamGAP” នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យគាំពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានចុះបណ្តុះបណ្តាលស្តីពីស្តង់ដារ CamGAP ជូនកសិករសហគមន៍កសិកម្មសានគរមានជ័យ ស្ថិតនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ កសិករក្នុងតំបន់ទទួលបានចំណេះដឹងស្តីពីវិធីសាស្ត្រអនុវត្តកសិកម្មល្អតាមស្តង់ដារជាតិ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃទិន្នផលកសិកម្មរបស់ខ្លួន។