នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យគាំពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារ CamGAP ជូនកសិករសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះមានគោលដៅផ្តល់ចំណេះដឹងបច្ចេកទេសដល់កសិករ ដើម្បីអនុវត្តកសិកម្មតាមស្តង់ដារល្អ និងធានាបានគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មរបស់សហគមន៍។