នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យគាំពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារ CamGAP ជូនកសិករសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្រី រស្មីសាមគ្គី ស្ថិតនៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សកម្មភាពនេះជួយបង្កើនសមត្ថភាពបច្ចេកទេសរបស់កសិករក្នុងតំបន់ ស្តីពីការអនុវត្តកសិកម្មល្អតាមស្តង់ដារកម្ពុជា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម។