នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យគាំពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារ CamGAP ជូនកសិករសហគមន៍កសិកម្មបន្លែសុវត្ថិភាពសំបួរមាស ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
វគ្គនេះមានគោលបំណងបង្កើនចំណេះដឹងកសិករក្នុងការដាំដុះបន្លែតាមស្តង់ដារកសិកម្មល្អ ដើម្បីធានាបានគុណភាព និងសុវត្ថិភាពចំពោះអ្នកប្រើប្រាស់។