នាថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោង MEF-TR សម្រាប់ទិន្នផលទី១ នៃគម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាព ជូនគណៈកម្មការឥណទាន និងបុគ្គលិកអង្គភាពអនុវត្តគម្រោង ស្តីពីដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនជំនាញបុគ្គលិកក្នុងការត្រួតពិនិត្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រតិបត្តិការឥណទាននៃគម្រោង PIU1 ឲ្យកាន់តែមានប្រសិទ្ធភាព។