នាម៉ោង២:៣០រសៀល ថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ អង្គភាពអនុវត្តគម្រោង MEF-TR សម្រាប់ទិន្នផលទី១ នៃគម្រោង ACSEP បានរៀបចំកិច្ចប្រជុំបច្ចេកទេសមួយ ដើម្បីពិភាក្សាអំពីគំរូឯកសារផែនការអាជីវកម្ម។
កិច្ចប្រជុំនេះផ្តោតលើការត្រួតពិនិត្យ និងកែលម្អគំរូឯកសារផែនការអាជីវកម្ម ដើម្បីឲ្យស្របតាមតម្រូវការជាក់ស្តែងរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។