នាថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ គម្រោង ACSEP បានរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយបន្ថែមទៀត ដើម្បីផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុជាមួយក្រុមកសិករអាជីវករក្នុងស្រុក។
ដូចជាលើកមុនដែរ ឯកឧត្តម ណី សកល អគ្គនាយករងនៃអាជ្ញាធរនិយ័តករសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមជាតំណាងឯកឧត្តម សុខ ដារ៉ា អគ្គនាយក ដើម្បីជំរុញការចូលដំណើរការឥណទានដល់កសិករ។