ចាប់ពីថ្ងៃទី២៣ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចុះជួបសម្ភាសន៍សហគមន៍កសិកម្មនានានៅខេត្តព្រះវិហារ។
គោលបំណងនៃការសម្ភាសន៍នេះ គឺដើម្បីជ្រើសរើសសហគមន៍កសិកម្មសមស្របជាអ្នកទទួលផលពីគម្រោង ACSEP ដោយផ្អែកលើលក្ខខណ្ឌ និងសក្តានុពលរបស់សហគមន៍នីមួយៗ។