នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ACSEP បានរៀបចំកិច្ចប្រជុំសរុបលទ្ធផល (Wrap-up) ជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ ក្នុងគោលបំណងសរុបលទ្ធផលការងារ និងផែនការបន្តទៀតរបស់គម្រោង។