នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង និងភ្នាក់ងារអនុវត្តគម្រោងសមាសភាពទី២ ដែលដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង ACSEP បានចុះទស្សនកិច្ចជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការចុះទស្សនកិច្ចនេះមានគោលបំណងតាមដានវឌ្ឍនភាព និងផ្ទៀងផ្ទាត់ការអនុវត្តសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន។