ព័ត៌មាន · Announcement · សេចក្តីជូនដំណឹង

កិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រតម្លើងកម្រិតមន្ទីរពិសោធន៍ ២០២៣-២០៣០(MAFF Strategic Plan for Laboratory Upgrading-SPLU 2030) និងផែនការវិនិយោគ

កិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រតម្លើងកម្រិតមន្ទីរពិសោធន៍ ២០២៣-២០៣០(MAFF Strategic Plan for Laboratory Upgrading-SPLU 2030) និងផែនការវិនិយោគ

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំថ្នាក់ដឹកនាំក្រសួង ចូលរួមកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រតម្លើងកម្រិតមន្ទីរពិសោធន៍ សម្រាប់រយៈពេលឆ្នាំ២០២៣ដល់២០៣០ (SPLU 2030)។

ក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមក៏បានពិនិត្យលើផែនការវិនិយោគដែលភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រខាងលើផងដែរ ដើម្បីរៀបចំមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍របស់ក្រសួងកសិកម្មនាពេលអនាគត។