ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះពិនិត្យទីតាំងសិប្បកម្ម និងសហគមន៍ ដើម្បីរៀបចំសម្រាប់ការចុះទស្សនកិច្ចរបស់ក្រុមការងារបេសកកម្ម ADB

ចុះពិនិត្យទីតាំងសិប្បកម្ម និងសហគមន៍ ដើម្បីរៀបចំសម្រាប់ការចុះទស្សនកិច្ចរបស់ក្រុមការងារបេសកកម្ម ADB

នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ លោក ឆេង វិបុលរិទ្ធិ ប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសិប្បកម្ម និងសហគមន៍មួយចំនួន។

ការចុះត្រួតពិនិត្យលើកនេះ មានគោលបំណងរៀបចំលក្ខខណ្ឌ និងតម្រូវការចាំបាច់ជាមុន សម្រាប់ត្រៀមទទួលការចុះទស្សនកិច្ចរបស់ក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។