ព័ត៌មាន · Field Visit · ចុះអង្កេត

ការចុះកំណត់អត្តសញ្ញាណ និងជ្រើសរើសសហគមន៍កសិកម្មបន្ថែមក្នុងខេត្តបាត់ដំបង

ការចុះកំណត់អត្តសញ្ញាណ និងជ្រើសរើសសហគមន៍កសិកម្មបន្ថែមក្នុងខេត្តបាត់ដំបង 🖼 13 រូបភាព

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម នៃសមាសភាគដំណាំ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីចុះកំណត់អត្តសញ្ញាណ និងជ្រើសរើសសហគមន៍កសិកម្មបន្ថែម។

សកម្មភាពនេះមានគោលដៅពង្រីកចំនួនសហគមន៍កសិកម្មដែលអាចទទួលបានអត្ថប្រយោជន៍ពីគម្រោង ACSEP នៅក្នុងខេត្តបាត់ដំបងបន្ថែមទៀត ដើម្បីជួយកសិករមូលដ្ឋានឱ្យរីកចម្រើន។