ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង ACSEP នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានចុះប្រមូលធនធានពូជស្វាយចន្ទីនៅខេត្តព្រះវិហារ។
សកម្មភាពនេះជាផ្នែកមួយនៃការស្រាវជ្រាវ ដើម្បីអភិរក្ស និងអភិវឌ្ឍពូជស្វាយចន្ទីក្នុងស្រុកបន្ថែមទៀត។