ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ជាអង្គភាពអនុវត្តគម្រោង បានចុះជួយបង្ហាត់បង្រៀនដល់សហគ្រាសកសិកម្ម ដើម្បីជួយឱ្យទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ។
ការចុះជួយនេះជួយសម្រួលដល់ដំណើរការស្នើសុំវិញ្ញាបនបត្ររបស់សហគ្រាស ដោយផ្តល់ការណែនាំផ្ទាល់អំពីឯកសារ និងលក្ខខណ្ឌចាំបាច់នានា។