ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ក្នុងការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP)

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក ក្នុងការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP)

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលមួយទៀត ដើម្បីពង្រឹងសមត្ថភាពអ្នកចិញ្ចឹមមាន់ស្រុក។

វគ្គបណ្តុះបណ្តាលនេះបន្តផ្តោតលើការណែនាំពីគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP) ដើម្បីជួយកសិករធានាបានគុណភាព និងសុវត្ថិភាពនៃការចិញ្ចឹមមាន់ក្នុងស្រុករបស់ខ្លួន។