នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអនុវត្តគម្រោង ACSEP បានចុះទៅជួបសំភាសន៍តាមដានសហគមន៍កសិកម្មចំនួន ៤ កន្លែងក្នុងខេត្តសៀមរាប។ សកម្មភាពនេះស្ថិតក្នុងដំណើរការប្រមូលទិន្នន័យ និងស្វែងយល់អំពីស្ថានភាពជាក់ស្តែងរបស់សហគមន៍នីមួយៗ។
តាមរយៈការសំភាសន៍ ក្រុមការងារបានពិនិត្យមើលលក្ខខណ្ឌផលិតកម្ម និងតម្រូវការរបស់សហគមន៍ ដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសសហគមន៍គោលដៅដែលនឹងទទួលបានការគាំទ្រពីគម្រោង ACSEP នាពេលខាងមុខ។