ព័ត៌មាន · Field Visit · ចុះអង្កេត

ក្រុមការងារគម្រោង ACSEP បានចុះសម្ភាសន៍សហគមន៍កសិកម្មនៅខេត្តសៀមរាបចំនួន ១១

ក្រុមការងារគម្រោង ACSEP បានចុះសម្ភាសន៍សហគមន៍កសិកម្មនៅខេត្តសៀមរាបចំនួន ១១

នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគម្រោង ACSEP បានចុះទៅជួបសំភាសន៍សហគមន៍កសិកម្មចំនួន ១១ កន្លែងក្នុងខេត្តសៀមរាប រួមមានសហគមន៍ឃុំខ្នាតសាមគ្គីរុងរឿង និងសហគមន៍ល្វាវឌ្ឍនៈបៃតង ជាដើម។

គោលដៅចម្បងនៃការចុះជួបនេះ គឺដើម្បីស្វែងយល់ស៊ីជម្រៅអំពីរបៀបរៀបចំសហគមន៍ ធនធានផលិតកម្ម និងសក្តានុពលនានា ដែលនឹងជាមូលដ្ឋានសម្រាប់ការជ្រើសរើសសហគមន៍ចូលរួមក្នុងគម្រោង ACSEP។