នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ដើម្បីបញ្ចប់បេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងកិច្ចប្រជុំនេះ តំណាងទាំងសងខាងបានពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងអនុសាសន៍ចំពោះការអនុវត្តគម្រោងក្នុងដំណាក់កាលបន្ទាប់ ដើម្បីធានាឲ្យសកម្មភាពគម្រោងបន្តដំណើរការប្រកបដោយប្រសិទ្ធភាព។