នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គសិក្ខាសាលាមួយ ដើម្បីពិគ្រោះយោបល់លើយុទ្ធសាស្ត្រឌីជីថលភាវូបនីយកម្មសម្រាប់ក្រសួង។
សិក្ខាកាមដែលចូលរួម បានផ្តល់មតិកែលម្អចំពោះទិសដៅ និងវិធីសាស្ត្រអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែប្រសើរឡើង។