នារសៀលថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបើកបេសកកម្មត្រួតពិនិត្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំកម្មវិធីការងារ និងទិសដៅសំខាន់ៗ ដែលក្រុមបេសកកម្ម ADB នឹងធ្វើការត្រួតពិនិត្យក្នុងអំឡុងពេលបេសកកម្មនេះ។