ព័ត៌មាន · Workshop · សិក្ខាសាលា

កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងអំឡុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីវឌ្ឍនភាពការអនុវត្តគម្រោង និងបញ្ហាដែលត្រូវដោះស្រាយ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងបន្តទៅមុខទៀត។