ព័ត៌មាន · Field Visit · ចុះអង្កេត

ចុះកំណត់អត្តសញ្ញាណនិងជ្រើសរើសសហគមន៍កសិកម្មបន្ថែមក្នុងខេត្តប៉ៃលិន​ និងខេត្តបាត់ដំបង

ចុះកំណត់អត្តសញ្ញាណនិងជ្រើសរើសសហគមន៍កសិកម្មបន្ថែមក្នុងខេត្តប៉ៃលិន​ និងខេត្តបាត់ដំបង 🖼 23 រូបភាព

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម នៃសមាសភាគដំណាំ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីចុះកំណត់អត្តសញ្ញាណ និងជ្រើសរើសសហគមន៍កសិកម្មបន្ថែម។

ការចុះជ្រើសរើសនេះមានគោលដៅពង្រីកបណ្តាញសហគមន៍កសិកម្មដែលអាចទទួលបានការគាំទ្រពីគម្រោង ACSEP នៅក្នុងខេត្តទាំងពីរ ដើម្បីជួយកសិករមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍កាន់តែទូលំទូលាយ។