នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារសមាសភាគដំណាំនៃគម្រោង ACSEP និងក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានជួបប្រជុំគ្នា ដើម្បីរៀបចំបែងចែកជាក្រុមចំនួន ៣ ក្រុមរបស់ខ្លួន។
ក្រុមទាំង ៣ នេះ នឹងទទួលបន្ទុកចុះជួបសំភាសន៍ និងជ្រើសរើសសហគមន៍កសិកម្មគោលដៅដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោង ACSEP នៅក្នុងខេត្តសៀមរាប។