ព័ត៌មាន · Workshop · សិក្ខាសាលា

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី”ការអង្កេតតាមដានសមាសភាពចង្រៃ និងប្រព័ន្ធប្រកាសអាសន្នជាមុនសម្រាប់ដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ”

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី”ការអង្កេតតាមដានសមាសភាពចង្រៃ និងប្រព័ន្ធប្រកាសអាសន្នជាមុនសម្រាប់ដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ”

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើបច្ចេកទេសអង្កេត តាមដានចង្រៃ និងប្រព័ន្ធប្រកាសអាសន្នជាមុនសម្រាប់ដំណាំសំខាន់ៗចំនួន ៤ ប្រភេទ គឺស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ដើម្បីជួយកសិករទប់ស្កាត់ការខូចខាតដំណាំបានទាន់ពេលវេលា។