នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមួយនៅទីរួមខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ ចាំបាច់សម្រាប់ការនាំចេញផលិតផលកសិកម្មដូចជា ស្វាយ គ្រាប់ស្វាយចន្ទី និងដំឡូងមី ទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងទៀត។