នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ក្រុមអនុវត្តគម្រោង ACSEP បានចុះជួបសំភាសន៍សហគមន៍កសិកម្មចំនួន ១០ កន្លែងក្នុងខេត្តឧត្តរមានជ័យ។
សកម្មភាពនេះជាផ្នែកមួយនៃដំណើរការស្ទង់មតិ និងវាយតម្លៃស្ថានភាពសហគមន៍ ដើម្បីជ្រើសរើសសហគមន៍ដែលសមស្របបំផុតឲ្យចូលរួមក្នុងគម្រោង ACSEP ក្នុងខេត្តឧត្តរមានជ័យ។