នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ACSEP បានចុះទៅត្រួតពិនិត្យផ្ទាល់ដំណើរការជ្រើសរើសសហគមន៍កសិកម្ម ដែលកំពុងអនុវត្តដោយក្រុមការងារនៅមូលដ្ឋាន។
ការត្រួតពិនិត្យនេះ មានគោលដៅធានាថា ដំណើរការជ្រើសរើសសហគមន៍ត្រូវបានអនុវត្តត្រឹមត្រូវតាមលក្ខណវិនិច្ឆ័យរបស់គម្រោង មុននឹងសម្រេចជ្រើសរើសសហគមន៍គោលដៅជាផ្លូវការ។